ថាម៉េច!! Ronaldo ជ្រើសរើសកីឡាករមកពី English Premier League បីរូបនាំមុខកីឡាករ Messi សម្រាប់ពាន Ballon d’Or ឆ្នាំ ២០១៩
- May 29, 2019
កីឡាករខ្សែប្រយុទ្ធចាស់វស្សា Christiano Ronaldo មិនចង់អោយកីឡាករ Messi លើកពាន Balloo d’Orនៅក្នុងឆ្នាំនេះនោះឡើយ ហើយបានជ្រើសរើសកីឡាករ១នាក់ក្នុងចំនោមកីឡាករ៣រូបរបស់ហង្សក្រហម Liverpool ដូចជា Sadio Mane Mohamed Salah ឬ ខ្សែការពារល្អជាងគេនៅក្នុង English Premier League កីឡាករ Virgil van Dijk។ តាមរយៈសារព័ត៌មានរបស់ Don Balon រាយការណ៍មកថាតារាបាល់ទាត់របស់សេះបង្កង់ Juventus ជឿជាក់ថា Messi នឹងក្លាយជាបេក្ខភាពក្នុងការជ្រើសរើសជាម្ចាស់ពាន Ballon d’Or នៅក្នុងឆ្នាំនេះតាមរយៈការបង្ហាញខ្លួន និងការរកគ្រាប់បាល់បានយ៉ាងច្រើននៅក្នុងឆ្នាំនេះ ប៉ុន្តែសម្រាប់ពានផ្ទាល់ខ្លួនមួយនេះមិនមែនសម្រាប់កីឡាករ Barcelona ម្នាក់នេះទេ។ ជាមួយគ្នានេះដែរ កីឡាករទាំងពីរនាក់ Ronaldo និង Messi បានគ្រងជាម្ចាស់ពាន Ballon d’Or ៥ដងរួចមកហើយក្នុងម្នាក់ៗ ហើយសម្រាប់រដូវកាលនេះ Messi អាចនឹងទទួលបានពាន Ballon d’Or លើកទី៦របស់ខ្លួនដែលអាចឈានមួយជំហ៊ានទៅមុខមុនកីឡាករ Ronaldo។
ទោះបីជាយ៉ាងណាក៏ដោយ មានគេរាយការណ៍ថា Ronaldo បានរំពឹងថាក្រោយពីក្រុម Barcelona បានធ្លាក់ពី Champion League និងធ្លាក់ពីពាន Copa del Rey ក្រោមជើងរបស់ Valencia អាចជាការបើកផ្លូវអោយកីឡាករដ៏ទៃទៀតមានឱកាសដណ្តើមពាន Ballon d’Or ពីកីឡាករ Lionel Messi។ មិនតែប៉ុណ្ណោះ Ronaldo មានអារម្មណ៍ថាកីឡាករមួយរូបនៅក្នុងចំណោមកីឡាករ៣រូបរបស់ Liverpoolដូចជា Virgil van Dijk ដែលទើបនឹងទទួលបានពានកីឡាករល្អជាងគេនៅក្នុង English Premier League កីឡាករ Sadio Mane ឬកីឡាករ Mohamed Salah ដែលទើបនឹងបានស្បែកជើងមាសនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសដូចគ្នា អាចនឹងជាអ្នកលើកពាន Ballon d’Or ជំនួស Messi ប្រសិនបើពួកគេអាចជួយអោយក្រុម Liverpool លើកពាន Champion Leagueបាន។
តួយ៉ាង តាមរយៈការរាយការណ៍ដដែលបានលើកឡើងផងដែរថា Ronaldo ទទួលស្គាល់ប្រសិនបើ Messi អាចបង្ហាញខ្លួនបានល្អនៅក្នុងពាន Copa America សម្រាប់ក្រុមជម្រើសជាតិ អាស្សង់ទីន នោះអាចនឹងរឿងមួយជួយអោយ Messi មានសង្ឃឹមលើកពាននេះជាលើកទី៦របស់គាត់។ គួរបញ្ជាក់ផងដែរថា Messi បានបញ្ជប់នៅក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់៥០គ្រាប់ ខណៈដែរកីឡាករ Christiano Ronaldo រកបានត្រឹមតែ២៨គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ដងប៉ុណ្ណោះនៅក្នុងរដូវកាលនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:










