អន្តរជាតិ

មនុស្ស ២៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅប៉ាគីស្ថាន

BY
Pheakdey
July 7, 2025

ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលអគារមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ អគារមួយកន្លែងនេះជាអគារកម្ពស់ ៥ជាន់ មានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi ដែលជាទីក្រុងដ៏ធំមួយនៃប្រទេសប៉ាគីស្ថាន។

គួរកត់សម្គាល់ថា ហេតុការណ៍បាក់ដំបូលអគារនៅក្នុងប្រទេសប៉ាគីស្ថានគឺតែងតែកើតមានជារឿយៗ ហើយមូលហេតុដែលបង្កឱ្យមានបញ្ហានេះកើតឡើងគឺដោយសារតែការសាងសង់គ្មានគុណភាពត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាព។​ ប្រភពខាងលើបានបន្តថា នៅចំពោះមុខបញ្ហានេះអាជ្ញាធរប៉ាគីស្ថានបានកំពុងតែព្យាយាមត្រួតពិនិត្យលើកម្រិតសុវ​ត្ថិភាពតាមអគារជាច្រើន ដើម្បីកាត់បន្ថយបញ្ហានេះឱ្យនៅទាបបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: