អន្តរជាតិ

ភ្លើងឆេះព្រៃនៅតួគី បណ្តាលឱ្យមនុស្ស ១០នាក់បាត់បង់ជីវិត និង ១៤នាក់រងរបួស

BY
Pheakdey
July 24, 2025

តួគី៖ យ៉ាងហោចណាស់ណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសតួគី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា។ តំបន់ព្រៃដែលកំពុងមានភ្លើងឆេះនេះគឺស្ថិតនៅក្នុងខេត្ត Eskisehir ភាគកណ្តាលនៃប្រទេសតួគី។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ អគ្គិភ័យក៏បានបណ្តាលឱ្យមានមនុស្សចំនួន ១៤នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធរតួគីបានបញ្ជាក់ថា ទាំងជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនិងរងរបួស គឺសុទ្ធតែជាក្រុមអ្នកពន្លត់អគ្គិភ័យ ដែលអាជ្ញាធរបានដាក់ពង្រាយឱ្យជួយធ្វើអន្តរាគមន៍ពន្លត់ភ្លើង តែជាអកុសលភ្លើងបានឆាបឆេះយ៉ាងលឿនមកកាន់ទីតាំងរបស់ពួកគាត់រហូតធ្វើឱ្យពួកគាត់ត្រូវភ្លើងឆេះស្លាប់និងរបួសតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: