អន្តរជាតិ

ក្រសួងការបរទេសអាមេរិក៖ រដ្ឋាភិបាលកំពុងជំរុញឱ្យកម្ពុជានិងថៃបញ្ឈប់ជម្លោះជាបន្ទាន់ ហើយងាកមកដោះស្រាយដោយសន្តិវិធី

BY
Pheakdey
July 25, 2025

អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យកម្ពុជា និងថៃ ត្រូវបញ្ឈប់ជាបន្ទាន់នូវអរិភាពនៃជម្លោះរវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Bloomberg នៅក្នុងថ្ងៃទី២៥ ខែកក្កដា។ សេចក្តីថ្លែងការខាងលើនេះត្រូវបានធ្វើឡើងដោយ លោក ថូមមី ភីហ្គត (Tommy Pigott) ដែលជាអ្នកនាំពាក្យឱ្យក្រសួងការបរទេសអាមេរិក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក ថូមមី ភីហ្គត បានបញ្ជាក់ផងដែរថា អាមេរិកកំពុងមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពជម្លោះដែលកំពុងកើនឡើងនៅតាមព្រំដែនកម្ពុជា-ថៃ និងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរបាយការណ៍គ្រោះថ្នាក់ចំពោះជនស៊ីវិល។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យភាគីជម្លោះបញ្ឈប់ជាបន្ទាន់នូវអរិភាព ត្រូវការពារជនស៊ីវិល និងដោះស្រាយជម្លោះដោយសន្តិវិធី ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Bloomberg 

Share This Post: