ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រា-ប់បែក MK-82 ជាច្រើនគ្រាប់ និងគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រា-ប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    BY SOMATEY July 28, 2025
    អគ្គនាយកស៊ីម៉ាក់៖ ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀម ប្រើប្រាស់ការទម្លាក់គ្រា-ប់បែក MK-82 ជាច្រើនគ្រាប់ និងគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រា-ប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

    ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា ប្រាសាទព្រះវិហារ ត្រូវបានទាហានឈ្លានពានសៀមប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ២៣០គ.ក) ជាច្រើនគ្រាប់រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥មម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។

    ឯកឧត្តមបន្តថា ក្នុងស្មារតីការពារបូរណភាពទឹកដី និងប្រាសាទព្រះវិហារកេរ្តិ៍មរតកដូនតាខ្មែរ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កម្ពុជា បានវាយបកប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពានប្រកបដោយជោគជ័យ។

    បើតាមឯកឧត្តមអគ្គនាយកស៊ីម៉ាក់ រយៈពេលជាង៥០ឆ្នាំមកហើយពោលគឺចាប់ខែឧសភាឆ្នាំ១៩៧៥ ដែលគ្រាប់បែក MK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ។ ក្នុងអតីត សង្គ្រាមនោះគ្រាប់បែក MK-82 ចំនួន ៩១៩,៦២២ គ្រាប់ត្រូវបានទម្លាក់លើ ៥៥,៦១៤ ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ ជើងហោះហើរទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះគ្មានគ្រាប់បែក MK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារនោះទេ។

    ឯកឧត្តមបញ្ជាក់៖«ប្រាសាទវិហារ ជាទីតាំងដ៏សក្តិសិទ្ធបំផុត សូម្បីតែអតីត ព្រះមហាក្សត្រសៀមឡើងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដើម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡើយ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: