ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មានខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារ នៅកណ្តាលក្នុងទីក្រុងបាងកក បណ្តាលឱ្យមនុស្ស ៦នាក់បានបាត់បង់ជីវិត

    BY Pheakdey July 28, 2025
    មានខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារ នៅកណ្តាលក្នុងទីក្រុងបាងកក បណ្តាលឱ្យមនុស្ស ៦នាក់បានបាត់បង់ជីវិត

    ថៃ៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការបាញ់ប្រហារមួយនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន  South China Morning Post នៅក្នុងថ្ងៃចន្ទ ទី២៨ ខែកក្កដា។ ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅផ្សារ Tor Kor ដែលស្ថិតនៅក្នុងទីក្រុងបាងកក។

    ប្រភខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះ គឺមានជនរងគ្រោះចំនួន ៥នាក់ជាសន្តិសុខប្រចាំការនៅផ្សារខាងលើនេះ ខណៈជនរងគ្រោះម្នាក់ទៀតគឺជាខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ខ្លួឯងក្រោយបើកការបាញ់ប្រហារទៅកាន់ក្រុមសន្តិសុខផ្សាររួច។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុ ដែលជម្រុញឱ្យខ្មាន់កាំភ្លើងសម្រេចចិត្តបើការបាញ់ប្រហារដូចនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  South China Morning Post

    Share This Post: