មនុស្ស ៤នាក់បានបាត់បង់ជីវិត និង ៨នាក់កំពុងបាត់ខ្លួន ដោយសារព្យុះភ្លៀងនិងបាក់ដីនៅប្រទេសចិន
- BY
- Pheakdey
- July 28, 2025
ចិន៖ ព្យុះភ្លៀងកំពុងវាយប្រហារខេត្តជាច្រើននៅជុំវិញទីក្រុងប៉េកាំង ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៨ ខែកក្កដា។ នៅចំពោះមុខគ្រោះធម្មជាតិបន្ទាន់នេះ អាជ្ញាធរចិនបានធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៤,៤០០នាក់ ឱ្យទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុ។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់ភាគខាងជើងនៃខេត្ត Hebei គឺជាកន្លែងដែលបានរងនូវឥទ្ធិអាក្រក់ខ្លាំងជាងនេះ ដោយនៅក្នុងតំបន់នេះសម្ពាធទឹកភ្លៀងបានបង្កឱ្យមានទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែងផងដែរ ខណៈជំនន់ទឹកភ្លៀងនិងការបាក់ដីនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៤នាក់ត្រូវស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៨នាក់កំពុងបាត់ខ្លួនផងដែរ។ គិតត្រឹមពេលនេះអាជ្ញាធរចិនកំពុងដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើន ដើម្បីតាមស្វែងរកអ្នកបាត់ខ្លួនទាំងនោះហើយ ខណៈគេមិនមានសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជិវិតនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






