ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក​ ដូណាល់ ត្រាំ កំណត់ពេលឱ្យរុស្ស៊ីនិងអ៊ុយក្រែនត្រូវបញ្ចប់សង្គ្រាមក្នុងរយៈពេល ១០-១២ថ្ងៃទៀត

    BY Naren July 29, 2025
    លោក​ ដូណាល់ ត្រាំ កំណត់ពេលឱ្យរុស្ស៊ីនិងអ៊ុយក្រែនត្រូវបញ្ចប់សង្គ្រាមក្នុងរយៈពេល ១០-១២ថ្ងៃទៀត

    ស្កុតឡេន៖ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានកំណត់ពេលជាថ្មីម្តងទៀតឱ្យប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនត្រូវបញ្ចប់សង្គ្រាម ពោលគឺក្នុងរយៈពេល​ ១០-១២ ថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ​ ទី២៩ ខែកក្កដា។ ការថ្លែងដូចនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសស្កុតឡេន ដើម្បីជួបប្រជុំជាមួយមេដឹកសំខាន់ៗជាច្រើននៅតំបន់អឺរ៉ុប។

    លោក ដូណាល់ ត្រាំ បានគំរាមខ្លាំងៗថា ប្រសិនបើរុស្ស៊ីមិនព្រមបញ្ចប់សង្គ្រាមនោះទេ សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរប​ន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី និងបណ្តាលប្រទេសមួយចំនួន ដែលរុស្ស៊ីតែងនាំយកផលិតផលផ្សេងៗទៅលក់នៅក្នុងប្រទេសទាំងនោះផងដែរ។ លោក ដូណាល់ ត្រាំ បានបន្តថា​ លោកពិតជាមានការសោកស្តាយណាស់ ដែលលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីមិនអាចបញ្ចប់សង្គ្រាមតាមរយៈការជួយសម្របសម្រួលពីសហរដ្ឋអាមេរិកនាពេលកន្លងមក និងបន្តឱ្យសង្គ្រាមត្រូវអូសបន្លាយដល់រយៈពេល ៣ឆ្នាំកន្លះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: