ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ ស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​

    BY SOMATEY July 31, 2025
    ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ ស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៥ នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានលើកឡើង នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ថា ក្រុមជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះរបស់អង្គភាពស៊ីម៉ាក់ បានស្រាវជ្រាវណ្តៅគ្រាប់បែកផ្ទុះចំនួន៤ទីតាំង​ និងគ្រាប់បែកទម្លាក់មកមិនទាន់ផ្ទុះកប់ក្នុងដីចំនួន៥ទីតាំង​ (មានរន្ធគ្រាប់បែក)​។

    សូមបញ្ជាក់ថា​ គ្រាប់បែកMK-84 ដែលមិនផ្ទុះ​ និងរណ្តៅគ្រាប់បែកមិនទាន់ផ្ទុះ​ សុទ្ធតែជាគ្រាប់បែកទម្លាក់ថ្មីរបស់កងទ័ពអាកាសសៀម​ ក្នុងសង្គ្រាមរយៈពេល៥ថ្ងៃ២៤-២៨ខែ​កក្កដា​ ឆ្នាំ២០២៥នេះ។ គ្រាប់បែកទាំងនេះគ្មានអ្វីស្មុគស្មាញយល់នោះ​ទេ​ ក្នុងសង្គ្រាមឥណ្ឌូចិនគ្មានការទម្លាក់នៅតំបន់ទាំងនេះទេ​ អង្គភាពសីម៉ាក់មានព័ត៌មានទិន្នន័យការទម្លាក់គ្រាប់ទាំងនោះ​ ផ្តល់ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកយ៉ាងច្បាស់លាស់។

    ឯកឧត្តម បានបន្តថា គ្រាប់បែកត្រកូលMKនេះ មានកំណត់សំគាល់និងប្រភពច្បាស់លាស់​ ជាពិសេសទិន្នន័យយន្តហោះF-16និងប្រភេទគ្រាប់បែកដែលបានទម្លាក់សុទ្ធតែមានកំណត់ត្រា​។ យន្តហោះF-16នេះអាចដឹកគ្រាប់បែកMK-84​ចំនួន៤គ្រាប់ក្នុងការទម្លាក់ក្នុង១ជើង។

    ប្រធានអគ្គនាយកខាងលើ បានលើកឡើងទៀតថា មានពួកអគតិលាបពណ៌បានលើកឡើងថា​ គ្រាប់បែកMK-84នេះ​ជាគ្រាប់បែកចាស់​ សុំបញ្ជាក់ថាករណីគ្រាប់បែកចាស់មានអាយុកាលជាង៥០ឆ្នាំមកហើយនោះ​ មិនមែនគ្រាន់តែរបកទឹកថ្នាំនោះទេ​ ចែសស៊ីដែកជ្រៅ​ៗ​ ទន្ទឹងនឹងនេះរណ្តៅគ្រាប់​ផ្ទុះ​ រន្ធរណ្តៅគ្រប់បែកមិនទាន់ផ្ទុះ​ ជាភស្តុតាងស្រាប់​ អ្នកណាសង្ស័យអាចអញ្ជើញទៅទស្សនាជាក់ស្តែងបាន​ ដោយអាចយកទាំងអ្នកជំនាញអន្តរជាតិខាងគ្រាប់បែកទម្លាក់ពីយន្តហោះលើពិភពលោកយើងនេះ មកសិក្សាវាយតម្លៃយ៉ាងហ្មត់ម៉ត់បាន!៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: