ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ លោក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលាខាងមុខនេះ

    BY Pheakdey July 31, 2025
    នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ លោក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងខែតុលាខាងមុខនេះ

    ម៉ាឡេស៊ី៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន (Association of South-east Asian Summit) ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។

    សូមបញ្ជាក់ជូនថា ការបញ្ជាក់ពីវត្តមានរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម​ នៅក្នុងឱ្យកាសដែលរូបលោកកំពុងមានវត្តមាននៅក្នុងរដ្ឋសភាម៉ាឡេស៊ី ដើម្បីរៀបចំផែនការសេដ្ឋកិច្ចជាតិសម្រាប់រយៈពេលប្រាំឆ្នាំបន្ទាប់ទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: