អន្តរជាតិ

ព្យុះភ្លៀងនៅចិន បណ្តាលឱ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន

BY
Pheakdey
July 31, 2025

ចិន៖ អាជ្ញាធរក្រុងប៉េកាំងបានទទួលស្គាល់ថា មិនបានត្រៀមខ្លួនរួចរាល់ដើម្បីឆ្លើយតបទៅនឹងបញ្ហាភ្លៀងព្យុះភ្លៀងយ៉ាងគំហុកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា។ ការចេញមកបញ្ជាក់ដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានកើតឡើងរហូតដល់ ៤៤នាក់។

ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងមានអ្នកស្លាប់អស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយបើតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរក្រុងប៉េកាំងបានឱ្យដឹងថា ជនរងគ្រោះទាំង ៩នាក់នេះទំនងជាបានស្លាប់និងបានហូរតាមទឹកទៅកាន់ទីឆ្ងាយបាត់ទៅហើយ តែបើទោះជាយ៉ាងណាក្តីអាជ្ញាធរនឹងព្យាយាមតាមស្វែងរកពួកគេឱ្យអស់ពីលទ្ធភាព។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់និងបាត់ខ្លួនហើយ គ្រោះធម្មជាតិខាងលើនេះក៏បានបង្ខំឱ្យពលរដ្ឋរាប់ពាន់នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: