លោក ដូណាល់ ត្រាំ បញ្ជារឱ្យចល័តនាវានុយក្លេអ៊ែរ ២គ្រឿងនៅជិតរុស្ស៊ីយ៉ាងបន្ទាន់
- BY
- Pheakdey
- August 2, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជារឱ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿងទៅក្បែរប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែសីហា។ ការចល័តនាវានេះត្រូវបានធ្វើឡើងក្រោយអតីតប្រធានាធិបតីរុស្ស៊ី គឺលោក Dmitry Medvedev បាននិយាយថា លោក ដូណាល់ ត្រាំ គួរតែចាំថា ទីក្រុងម៉ូស្គូមានសមត្ថភាពនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់វាយប្រហារ ដែលជាជម្រើសចុងក្រោយមួយ។

ប្រភពខាងលើបានបានបន្តថា ភ្លាមៗក្រោយការថ្លែងសារខាងលើនេះពីទីក្រុងម៉ូស្គូ មេដឹកនៅអាមេរិកបានប្រាប់ឱ្យលោក Dmitry Medvedev ត្រូវពិនិត្យលើពាក្យសំដីរបស់ខ្លួនឡើយវិញ ហើយបន្ទាប់មកក៏មានការចល័តនាវានុយក្លេអ៊ែរចំនួន ២គ្រឿង ទៅជិតប្រទេសរុស្ស៊ីតែម្តង។ សម្រាប់ក្រុមអ្នកវិភាគនយោបាយពិភពលោកវិញបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ការសម្រេចចល័តនាវានុយក្លេអ៊ែរពីសំណាក់រដ្ឋអាមេរិកនៅពេលនេះបានកំពុងតែបង្កឱ្យហានិភ័យនៃការកើតមានសង្គ្រាមនុយក្លេអ៊ែររវាងប្រទេសមហាយក្សទាំង ២នេះ មានកាន់តែខ្ពស់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






