អន្តរជាតិ

បុរសថៃម្នាក់ខឹងនឹងបាត់បង់ការងារ បានយកសាំងទៅចាក់ដុតភ្ញៀវទេសចរម៉ាឡេស៊ី ២នាក់ឱ្យរបួសធ្ងន់នៅកណ្តាលក្រុងបាងកក

BY
Pheakdey
August 9, 2025

ថៃ៖ ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន ២នាក់ត្រូវបានពលរដ្ឋថៃម្នាក់ចាក់សាំងដុតយ៉ាងឃោឃៅបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែសីហា។ ហេតុការណ៍បានកើតឡើងនៅមុខផ្សារ Big C មួយកន្លែងនៅលើបណ្តោយផ្លូវ Ratchadamri ដែលស្ថិតនៅក្នុងកណ្តាលទីក្រុងបាងកក ប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ភ្ញៀវទេសចរជនជាតិម៉ាឡេស៊ីដែលជាជនរងគ្រោះទាំង ២នាក់នោះរួមមាន ម្នាក់ឈ្មោះ Ong Yik Leong អាយុ ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ Gan Xiao Zhen និងមានអាយុ ២៧ឆ្នាំ ខណៈជនបង្កហេតុជនជាតិថៃវិញមានឈ្មោះថា  Varakorn Pubthaisong អាយុ ៣០ឆ្នាំ។ បើតាមប៉ូលិសថៃបានឱ្យដឹងថា ជនបង្កហេតុគឺជាអតីតអ្នកប្រដាល់ ក្រោយមកបានបម្រើការងារជាសន្តិសុខ តែក៏ត្រូវគេបណ្តេញចេញពីការងារជាសន្តិសុខទៀត ហើយព្រោះតែគាត់ខកចិត្តនិងមានអារម្មណ៍មិនល្អចំពោះការបាត់បង់ការងារនេះ ទើបបានជាគាត់កើតមានចិត្តខឹងរហូតជំរុញឱ្យគាត់ធ្វើសកម្មភាពយកសាំងទៅចាក់លើជនរងគ្រោះដើម្បីដុតពួកគេតែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសឃាត់ខ្លួន ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងលក្ខខណ្ឌមានរបួសធ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: