អន្តរជាតិ

មនុស្ស ៣នាក់បានបាត់បង់ជីវិត និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃនៅប៉ែកខាងត្បូងតំបន់អឺរ៉ុប

BY
Pheakdey
August 13, 2025

អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃប៉ែកខាងត្បូង នៃតំបន់អឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែសីហា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ករណីភ្លើងឆេះព្រៃដ៏ឆាប់រហ័សនេះក៏បានបង្ខំឱ្យពលរដ្ឋជាច្រើនពាន់នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។

ប្រភពខាងលើបានបន្តថា បញ្ហាភ្លើងឆេះព្រៃបានជំរុញឱ្យសីតុណ្ហភាពនៅតំបន់ព្រំដែន​នៃប្រទេសមួយចំនួនបកើនឡើងខ្ពស់ដល់កម្រិតជាង ៤០អង្សាសេ ហើយនៅចំពោះមុខការកើនឡើងកម្តៅនេះ អាជ្ញាធរនៃប្រទេសអេស្ប៉ាញ បារាំង អ៊ីតាលី និងទ័រទុយហ្គាល់ បានទាញសញ្ញាព្រមាណជាសាធារណៈមួយ ដើម្បីដាសតឿនឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះសុខភាពឱ្យបានខ្ពស់ ដ្បិតរលកកម្តៅអាចជះឥទ្ធិអាក្រក់ចំពោះសុខភាពពួកគេយ៉ាងខ្លាំង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: