ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways ត្រូវពិន័យជាង ៧៥លានដុល្លារ ជុំវិញករណីបណ្តេញកម្មករជិត ២,០០០នាក់ដោយខុសច្បាប់អំឡុងពេលផ្ទុះការរាតត្បាតជំងឺកូវីដ-១៩
- BY
- Pheakdey
- August 18, 2025
អូស្ត្រាលី៖ ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways ត្រូវពិន័យជាប្រាក់ចំនួន ៩០លានដុល្លារអូស្រ្តាលី (៧៥,២លានដុល្លារអាមេរិក) ជុំវិញករណីបញ្ឈប់កម្មករជិត ២,០០០នាក់ដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែសីហា។

បើតាមតុលាការអូស្រ្តាលីបានរកឃើញថា ក្រុមហ៊ុន Qantas Airways បានសម្រេចបណ្តេញកម្មករសរុបប្រមាណជា ១,៨២០នាក់ ហើយការបឈ្ឈប់ការងារចំពោះក្រុមកម្មករទាំងនោះគឺត្រូវបានធ្វើឡើងដោយផ្ទុយពីក្របសីលធម៌ការងារក្នុងវិស័យអាកាសចរណ៍ ឬមានលក្ខណៈជាការរើសអើងជាដើម។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសនៃការបញ្ឈប់កម្មករក្នុងចំនួនដ៏ច្រើននេះបានកើតឡើងតាំងពីអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ខណៈនីតិវិធីនៃការដោះស្រាយបានបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន៕

អត្ថបទ៖ ភក្តីប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






