អន្តរជាតិ

ថៃទទួលយកកម្មករស្រីលង្កា ១០,០០០នាក់ ជំនួសក្រុមកម្មករកម្ពុជាដែលបាននាំគ្នាត្រលប់មកប្រទេសកំណើតវិញ

BY
Pheakdey
August 20, 2025

ថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តលើកគម្រោងជួលក្រុមកម្មករជនជាតិស្រីលង្កាចំនួន ១០,០០០នាក់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Reuters កាលពីយប់ថ្ងៃទី១៩​ ខែសីហា។ បញ្ហាខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសថៃនៅពេលនេះ គឺបានកើតឡើងបន្ទាប់ពីក្រុមកម្មករជនជាតិកម្ពុជាជាច្រើននាក់បានសម្រេចត្រឡប់មកប្រទេសកំណើតក្រោយមានការប្រយុទ្ធគ្នារវាងទាហានថៃនិងកម្ពុជានៅតំបន់ព្រំដែន។

ប្រភពខាងលើបានបញ្ជាក់ថា មានក្រុមកម្មករជនជាតិស្រីលង្ការហូតដល់ ៣០,០០០នាក់ឯណោះ ដែលបានចុះឈ្មោះរួចរាល់ហើយសម្រាប់ឱកាសទៅបំពេញការងារនៅក្នុងប្រទេសថៃ ខណៈក្រុមកម្មករដែលត្រូវបញ្ជូនទៅប្រទេសថៃនៅក្នុងដំណាក់កាលដំបូងនេះ គឺមានតែចំនួន ១០,០០០នាក់ប៉ុណ្ណោះ។ របាយការណ៍មួយរបស់អង្គការពលកម្មអន្តរជាតិ បានបង្ហាញថា នាពេលកន្លងមកប្រទេសថៃបានពឹងផ្អែកលើកម្លាំងពលកម្មរបស់ក្រុមកម្មករបរទេសប្រមាណជា ៣លាននាក់​ ដោយក្រុមកម្មករទាំងនោះបានទៅធ្វើការងារក្នុងវិស័យផ្សេងៗ ដូចជាកសិកម្ម សំណង់ និងផលិតកម្មជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖  Reuters

Share This Post: