អន្តរជាតិ

បុរសចិនម្នាក់ត្រូវជាប់ពន្ធនាគារ ៨ឆ្នាំ ជុំវិញករណីព្យាយាមរត់ពន្ធអាវុធទីអាមេរិកទៅកូរ៉េខាងជើង ជាថ្នូរនឹងប្រាក់ ២លានដុល្លារ

BY
Pheakdey
August 20, 2025

អាមេរិក៖ តុលាការអាមេរិកបានកាត់ទោសបុរសជនជាតិចិនម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំជុំវិញករណីព្យាយាមរត់ពន្ធអាវុធដោយខុសច្បាប់ពីអាមេរិកទៅកាន់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃពុធ ទី២០ ខែសីហា។ បុរសជនជាតិចិនរូបនេះមានឈ្មោះថា Shenghua Wen និងមានអាយុ ៤២ឆ្នាំ។

បើតាមតុលាការអាមេរិកបានរកឃើញថា លោក Shenghua Wen បានព្យាយាមរត់ពន្ធកាំភ្លើងនិងសម្ភារៈយោធាមួយចំនួនទៅកាន់ប្រទេសកូរ៉េខាងជើងតាមរយៈកប៉ាល់ដឹកទំនិញ ជាថ្នូរនឹងប្រាក់ចំនួន ២លានដុល្លារ។ យ៉ាងណាក្តី លោក Shenghua Wen ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួនកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ នៅឯគេហដ្ឋានរបស់គាត់នៅតំបន់ Ontario ក្នុងរដ្ឋ California សហរដ្ឋអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

Share This Post: