គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ បានកើតមាននៅមីយ៉ាន់ម៉ា និងបង្កឱ្យមានភាពរញ្ជួយក្នុងផ្នែកខ្លះនៃទីក្រុងបាងកក
- BY
- Pheakdey
- August 21, 2025
មីយ៉ាន់ម៉ា៖ តំបន់ឆ្នេរសមុទ្រភាគខាត្បូងប្រទេសមីយ៉ាន់ម៉ាបានរងនូវគ្រោះរញ្ជួយដីក្នុងកម្រិត ៥,៤រ៉ិចទ័រ នៅក្នុងថ្ងៃទី២១ ខែសីហា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ យោងតាមនាយកដ្ឋានសង្កេតការរញ្ជួយដី បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះក៏បានបង្កឱ្យមានភាពរញ្ជួយនៅក្នុងផ្នែកខ្លះនៃទីក្រុងបាងកកផងដែរ។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា គ្រោះរញ្ជួយដីនេះបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងណានៅឡើយទេ ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។ គួររម្លឹកជូនថា កាលពីប៉ុន្មានខែមុននេះគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរមួយបានវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងបានបង្កការរញ្ជួយដល់ទីក្រុងបាងកកដូចគ្នាដែរ ហើយពេលនោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកស្លាប់ជាង ៥,០០០នាក់ និងនៅក្នុងប្រទេសថៃមានអ្នកស្លាប់ជាង ១០០នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






