មនុស្ស ៧នាក់បាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ដាច់ខែ្សកាបរបស់ស្ពានមួយកន្លែងក្នុងប្រទេសចិន
- BY
- Pheakdey
- August 22, 2025
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដាច់ខ្សែកាបរបស់ស្ពានមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែសីហា។ ស្ពានដែលជាកន្លែងកើតហេតុនេះគឺជាស្ពានសម្រាប់ឆ្លងកាត់ទន្លេលឿង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Qinghai ភាគពាយព្យ នៃប្រទេសចិន។

ប្រភពខាងលើបានបន្តថាក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរចិនបានឱ្យដឹងថា អ្នកកំពុងបាត់ខ្លួនទាំងអស់នោះទំនងជាបានលង់ទឹកទន្លេស្លាប់អស់ទៅហើយ គ្រាន់តែគេនៅមិនទាន់អាចរកឃើញសាកសពរបស់ពួកគេ។ សូមបញ្ជាក់ជូនថា ទាំងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួនគឺជាក្រុមកម្មករនិងប្រធានគ្រប់គ្រងនៅក្នុងការដ្ឋានសាងសង់ស្ពានខាងលើនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






