តុលាការអាមេរិករកឃើញថា ភាគច្រើននៃការដំឡើងពន្ធគយរបស់លោក ដូណាល់ ត្រាំ គឺត្រូវបានធ្វើឡើងដោយមិនស្របច្បាប់នោះទេ
- BY
- Pheakdey
- August 30, 2025
អាមេរិក៖ តុលាការឧទ្ធរណ៍អាមេរិកបានរកឃើញថា ការដំឡើងពន្ធគយភាគច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងដោយមិនស្របច្បាប់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែសីហា។ យ៉ាងណាក្តី តុលាការនឹងអនុញ្ញាតឱ្យច្បាប់ដំឡើងពន្ធគយទាំងអស់នោះនៅបន្តអនុវត្តរហូតដល់ថ្ងៃទី ១៤ ខែតុលា ដើម្បីផ្តល់ឱកាសឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ដាក់បណ្តឹងឧទ្ធរណ៍ទៅកាន់តុលាការកំពូល។

ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ លោក ដូណាល ត្រាំ អះអាងថា សេចក្តីសម្រេចសរបស់តុលការឧទ្ធរណ៍អាមេរិកគឺមិនត្រូវត្រឹមនោះទេ ហើយលោកនឹងដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចខាងលើនេះ និងបន្តការពារច្បាប់ដំឡើងពន្ធគយរបស់លោកគាត់។ លោក ដូណាល់ ត្រាំ បានបន្តថា លោកបានប្រើប្រាស់សិទ្ធក្នុងនាមជាប្រធាធិបតីអាមេរិកដើម្បីបង្កើតច្បាប់ដំឡើងពន្ធគយទាំងនោះ ហើយវាពិតណាស់ថា ច្បាប់ទាំងនោះបានរួមចំណែកជំរុញសេដ្ឋកិច្ចជាតិអាមេរិកបានយ៉ាងច្រើន ដែលពលរដ្ឋមេរិកទាំងអស់គួរមានមោទកភាព៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






