អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសាររញ្ជួយដីនៅអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង ៨០០នាក់ និងរបួសជាង ២,៨០០នាក់

BY
Pheakdey
September 1, 2025

អាហ្វហ្គានីស្ថាន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារការរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ជាង ៨០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងរសៀលថ្ងៃទី ១ ខែកញ្ញា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺបានកើនឡើងជាង ២,៨០០នាក់។

សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៦រ៉ិចទ័រ ហើយទីតាំងដែលបានរងការវាយប្រហារពីគ្រោះធម្មជាតិនេះគឺខេត្ត Kunar និងខេត្ត Nangarhar​ ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអាហ្វហ្គានីស្ថាន។ រហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែករកជននៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ហើយតួលេខអ្នកស្លាប់និងអ្នករងរបួសក៏អាចបន្តកើនឡើងបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: