មនុស្សជាង ១,០០០នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់នៅភាគខាងលិចប្រទេសស៊ូដង់
- BY
- Pheakdey
- September 2, 2025
ស៊ូដង់៖ ព្យុះភ្លៀង និងការបាក់ដី បានវាយប្រហារភូមិមួយនៅតំបន់ភ្នំ Marra ដែលស្ថិតនៅប៉ែកខាងលិចប្រទេសស៊ូដង់យ៉ាងធ្ងន់ធ្ងរ និងបានបណ្តាលឱ្យមនុស្សស្លាប់អស់ជាច្រើននាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែកញ្ញា។ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់មានយ៉ាងតិចណាស់គឺជាង ១,០០០នាក់។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកនិងជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈតួលេខអ្នកស្លាប់អាចបន្តកើនឡើងបន្ថែមទៀតផងដែរ។ បើតាមលោក Abdelwahid Mohamed Nour ដែលជាប្រធានដឹកនាំនៅតំបន់កើតហេតុខាងលើបានឱ្យដឹងថា នេះគឺជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






