Pep Guadiola ត្រៀមរួចរាល់ក្នុងការនាំយកកីឡាករខ្សែបម្រើតំលៃ ៧០លានអឺរ៉ូមកកាន់ក្លឹប Manchester City
- June 4, 2019
ក្លឹបមេឃខៀវ Manchester City បានបញ្ចប់រដូវកាល ២០១៨-២០១៩ ដោយជោគជ័យ និងលើកពាននៅក្នុងលីគកំពូលរបស់ប្រទេសអង់គ្លេស បន្ទាប់ពីយកឈ្នះក្រុមហង្សក្រហមនៅក្នុងការប្រកួតប្រជែងនៅក្នុងលីគ ក្នុងលទ្ធផលចុងក្រោយគឺ ៩៨ពិន្ទុពេលចប់រដូវកាល។ មិនតែប៉ុណ្ណោះ ក្លឹប Man City បានលើកពានបីក្នុងមួយរដូវកាល ដោយមានពានពីរនៅក្នុងស្រុក រួមទាំងពាន English Premier League ផងដែរ ប៉ុន្តែក្រុម Man City មិនទទួលបានជោគជ័យនៅក្នុង Champion League នោះទេដូចនេះហើយទើបលោកអ្នកចាត់ការទូទៅ Pep Guardiola បានកំពុងសម្លឹងរកកីឡាករបន្ថែមដើម្បីជាកំលាំងក្នុងការដណ្តើមយកពានយក្សមួយនេះនៅរដូវកាលក្រោយ។
គួរបញ្ជាក់ផងដែរថា ក្លឹប Manchester City បានផ្តល់ដំណឹងអោយក្លឹប Atletico Madrid សម្រាប់ការសំរេចចិត្តរបស់ពួកគេក្នុងការនាំយកកីឡាករ Rodri នៅក្នុងតំលៃ ៧០លានអឺរ៉ូ ប៉ុន្តែទោះជាយ៉ាងណាការសម្រេចមួយនេះនៅមិនទាន់ច្បាស់ការទាំងស្រុងនោះទេគឺស្ថិតនៅលើល័ក្ខខ័ណ្ឌរបស់កីឡាករមួយទៀត។ ជាមួយគ្នានេះដែរ Rodri បានប្តូរចូលពីក្លឹប Villareal ទៅក្លឹប Atletico នៅក្នុងដើមរដូវកាល ២០១៨/១៩។ កីឡាករសញ្ជាតិអេស្ប៉ាញមួយនេះបានក្លាយជាចំនាប់អារម្មណ៍របស់លោក Pep Guardiola បន្ទាប់ពីលេងបានមួយរដូវកាលអោយក្រុម At. Madrid រួចមកខណៈដែរបច្ចុប្បន្ននេះលោក Pep កំពុងតែរកកីឡាករមកជំនួសកីឡាករខ្សែបម្រើ Fernandinho ហើយឥឡូវនេះក្លឹប Man City ត្រូវបានរាយការណ៍ថាយល់ព្រមក្នុងការដាក់តំលៃខ្លួនទៅលើកីឡាករ ហើយនៅចាំតែចម្លើយរបស់កីឡាករវ័យ២២ឆ្នាំរូបនេះប៉ុណ្ណោះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:












