Ronaldo ចង់អោយអតីតមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Jame Rodriguezមកលេងអោយក្លឹប Juventus នៅរដូវកាលក្រោយនេះ
- June 4, 2019
នាពេលថ្មីៗនេះ មានព័ត៌មានជាច្រើននិយាយអំពីរដំណើររបស់កីឡាករវ័យក្មេងសញ្ជាតិកូឡុំប៊ី Jame Rodriguez បន្ទាប់ពីកីឡាកររូបនេះហាក់ដូចជាមិនច្បាស់ពីវាសនារបស់ខ្លួនថានឹងត្រូវចូលរួមនៅក្នុងក្លឹបណាអោយប្រាកដខណៈបច្ចុប្បន្នភាពរបស់ខ្លួនគឺកំពុងលេងអោយក្លឹបយក្សរបស់អាឡឺម៉ង់ Bayern Munich បន្ទាប់ពីខ្ចីជើងពីក្លឹប Real Madridកាលពីឆ្នាំ២០១៧កន្លងមកនេះ។
នៅក្នុងនោះដែរមានព័ត៌មានមួយចំនួនបានលើកឡើងពីការផ្លាស់ប្តូរររបស់កីឡាកររូបនេះថាអាចនឹងមកកាន់ទឹកដីអង់គ្លេស ឬក៏អាចនឹងត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ។ តួយ៉ាងមានការរាយការណ៍មួយបានអោយដឹងថា អតីតមិត្តរួមក្រុមរបស់ខ្លួនកាលលេងនៅក្នុងទឹកដី Bernerbou កីឡាករ Christiano Ronaldo កំពុងសង្ឃឹមថាអាចនឹងអន្ទងនាំកីឡាករ James Rodriguez មកចូលរួមជាមួយគាត់ម្តងទៀតនៅក្នុងទឹកដី Turin របស់ក្លឹប Juventus។
គួរបញ្ជាក់ផងដែរថាខ្សែបម្រើប្រយុទ្ធសញ្ជាតិកូឡុំប៊ីរូបនេះបានចំនាយពេលលេងងោយក្លឹប Bayern Munichចំនួនពីររដូវកាលរួចមកហើយបន្ទាប់ពីខ្ចីជើងពី Real Madrid ប៉ុន្តែម្ចាស់ពាន Bundesliga មួយនេះហាក់ដូចជាមិនចង់ទិញកីឡាករ James Rodriguez ពីក្លឹប Real Madrid ដោយសារល័ក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់កីឡាករ។ បន្ថែមពីនេះទៅទៀត James នៅក្នុងរដូវកាលនេះស៊ុតបាន៧គ្រាប់ នឹង Assists បាន៤គ្រាប់នៅក្នុងការបង្ហាញខ្លួន២០ប្រកួតរបស់ខ្លួនអោយក្រុម Bayern Munich៕

អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:










