ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង្គការសហប្រជាជាតិ គ្រោងកាត់បន្ថយថវិកា ១៥% និងកាត់បន្ថយបុគ្គលិកជាង ២,០០០នាក់

    BY Pheakdey September 17, 2025
    អង្គការសហប្រជាជាតិ គ្រោងកាត់បន្ថយថវិកា ១៥% និងកាត់បន្ថយបុគ្គលិកជាង ២,០០០នាក់

    លោក Antonio Guterre  អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានកំពុងតែរៀបចំសំណើកាត់បន្ថយថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៦ ចំនួន ១៥%ហើយ នេះបើយោងតាមការចុះផ្សាយរប​ស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧​ ខែកញ្ញា។ តាមការគ្រោងទុក សំណើខាងលើនេះនឹងត្រូវអនុម័តជាផ្លូវការក្នុងពេលឆាប់ៗនេះ ដោយគ្មានការកែប្រែអ្វីឡើយ។

    ប្រភពខាងលើបានបន្តថា កែសម្រួលកញ្ចប់ថវិកាដ៏ច្រើនខាងលើនេះក៏អាចនាំឱ្យមានការកាត់បន្ថយបុគ្គលិកចំនួន ២,៦៨១នាក់ផងដែរ។ សូមរម្លឹកជូនថា កាលពីខែសីហាកន្លងទៅអង្គការសហប្រជាជាតិធ្លាប់បានជូនដំណឹងថា អង្គការនឹងកាត់បន្ថយកញ្ចប់ថវិកាប្រចាំឆ្នាំ២០២៦ ចំនួន ១៥% ដែលស្មើនឹងទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារ និងកាត់បន្ថយបុគ្គលិកចំនួន ១៩% ឬស្មើនឹងជាង ២,០០០នាក់នៅទូទាំងពិភពលោក ដើម្បីឆ្លើយតបទៅនឹងការផ្អាកផ្តល់ជំនួយយ៉ាងច្រើនពីសហរដ្ឋអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: