លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើផែនការលក់សិទ្ធគ្រប់គ្រងបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកក្នុងតម្លៃ ១៤ពាន់លានដុល្លារ
- BY
- Pheakdey
- September 26, 2025
អាមេរិក៖ នៅទីបំផុតលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើផែនការលក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិកជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែកញ្ញា។ សម្រាប់អ្នកដែលអាចទិញប្រតិបត្តិការ ឬសិទ្ធគ្រប់គ្រងបណ្តាញសង្គម TikTok នៅលើទឹកដីអាមេរិកបាន គឺអាចជាក្រុមអ្នកវិនិយោគទាំងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងនៅទូទាំងពិភពលោក។

យោងតាមលោក James David Vance អនុប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ចំពោះតម្លៃនៃដាក់លក់សិទ្ធគ្រប់គ្រងប្រតិបត្តិការលើបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកខាងលើនេះគឺមានចំនួន ១៤ពាន់លានដុល្លារ។ សូមបញ្ជាក់ជូនថា នៅក្នុងសហរដ្ឋអាមេរិកទាំងមូលគិតត្រឹមពេលបច្ចុប្បន្ននេះគឺកំពុងមានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok ចំនួនប្រមាណជា ១៧០លាននាក់ ខណៈគណនីបណ្តាញសង្គម TikTok ផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មានអ្នកតាមដានចំនួន ១៥លាននាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






