អន្តរជាតិ

ឥទ្ធិពលព្យុះទីហ្វុង Ragasa បានបណ្តាលឱ្យពលរដ្ឋហ្វីលីពីន ៣នាក់បាត់បង់ជីវិត​ និងជាង ៤សែននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
September 27, 2025

ហ្វីលីពីន៖ យ៉ាងយោចណាស់មានពលរដ្ឋហ្វីលីពីនចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Ragasa នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនេះគឺតំបន់ Bicol ដែលស្ថិតប៉ែកខាងត្បូង នៃរដ្ឋធានីម៉ានីល។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ អាជ្ញាធរហ្វីលីពីនក៏បានធ្វើការជម្លៀសពលរដ្ឋនៅក្នុងតំបន់រងគ្រោះជាង ៤០០,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះកំពុងបោកបក់ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឱ្យមានព្យុះភ្លៀងយ៉ាងខ្លាំងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: