មនុស្ស ៤នាក់បានបាត់បង់ជីវិត និង ៨នាក់បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅអាមេរិក
- BY
- Pheakdey
- September 29, 2025
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារគួរឱ្យតក់ស្លុតមួយនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុណ៍ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨នាក់ផ្សេងទៀតបានរងរបួសផងដែរ។

ប្រភពខាងលើបានបន្តថា ហេតុការណ៍បានកើតឡើងនៅក្នុងព្រះវិហារ Mormon ដែលជាព្រះវិហាររបស់អ្នកកាត់សាសនាគ្រិស្តដ៏ធំមួយ មានទីតាំងស្ថិតនៅក្នុងរដ្ឋ Michigan។ មុនដំបូងឡើយ ជនសង្ស័យដែលមានឈ្មោះថា Thomas Jacob Sanford អាយុ ៤០ឆ្នាំ បានបើករថយន្តចូលទៅក្នុងព្រះវិហារជាធម្មតា បន្ទាប់មករូបគាត់ក៏បានទាញកាំភ្លើងមកបាញ់រះទៅកាន់ហ្វូងមនុស្ស ហើយបន្ទាប់មកទៀតគាត់ក៏បានដុតធ្វើសកម្មភាពដុតព្រះវិហារផងដែរ។ ប្រភពខាងលើបានបន្តថា ជនសង្ស័យដែលបានធ្វើសកម្មភាពតែម្នាក់ឯង ត្រូវបានប៉ូលិសបាញ់សម្លាប់ក្រោយពេលធ្វើសកម្មភាពបានប្រមាណជា ៨នាទី៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






