ព្យុះទីហ្វុង Bualoi បានបណ្តាលឱ្យពលរដ្ឋវៀតណាមម្នាក់បាត់បង់ជីវិត, ១២នាក់កំពុងបាត់ខ្លួន និងជិត ៣ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- September 29, 2025
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារ The Strait Time នៅក្នុងថ្ងៃទី២៩ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យក្រុមអ្នកនេសាទសមុទ្រចំនួន ១២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះទីហ្វុង Bualoi កំពុងធ្វើការបោកបក់ក្នុងល្បឿនប្រមាណជា ៨៨គីឡូម៉ែត្រនៅក្នុងមួយម៉ោងឆ្លងកាត់ខេត្ត Nghe An ខណៈឥទ្ធិពលរបស់ព្យុះបានបណ្តាលឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ដីនៅតំបន់ខ្លះបានបាក់ស្រុត និងចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរវៀតណាមក៏បានធ្វើការជម្លៀសប្រជាពលរដ្ឋប្រមាណជា ២៨,៥០០នាក់ជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






