អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Bualoi នៅវៀតណាម កើនឡើងដល់ ១៩នាក់ និងបាត់ខ្លួន​ ២១នាក់

BY
Pheakdey
September 30, 2025

វៀតណាម​៖ មនុស្សចំនួន​ ១៩នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi នៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែកញ្ញា។ តួលេខអ្នកស្លាប់បាត់បង់ជីវិតនេះបានកើតឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងពីចំនួនម្នាក់កាលពីថ្ងៃទី២៩ មកដល់ចំនួន ១៩នាក់ ដោយគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា។

ដោយឡែកតួលេខអ្នកបាត់ខ្លួនវិញក៏បានកើតឡើងផងដែរ ដោយនៅថ្ងៃម្សិលមិញអ្នកបាត់ខ្លួនមានត្រឹមតែ ១២នាក់ប៉ុណ្ណោះ ខណៈគិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះតួលេខអ្នកបាត់ខ្លួនបានឡើងរហូតដល់ចំនួន ២១នាក់។ បើអាជ្ញាធរវវៀតណាមបានបញ្ជាក់ថា ទន្ទឹមនឹងមានអ្នកស្លាប់និងបាត់ខ្លួន គ្រោះធម្មជាតិនេះក៏បានបណ្តាលឱ្យពលរដ្ឋវៀតណាមចំនួន ៨៨នាក់ផ្សេងទៀតបានរងរបួស ផ្ទះជាង ១០០,០០០ខ្នងបានរងនូវការខូតខាត ដីកសិកម្មជាង ១០,០០០ហិកតាបានរងនូវការបំផ្លាញ ហើយដីនៅតំបន់មួយចំនួនត្រូវបានបាក់ស្រុតយ៉ាងឆាប់រហ័ស៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: