អន្តរជាតិ

មនុស្សម្នាក់បានបាត់បង់ជីវិត, ៨០នាក់រងរបួស និង ៣៨នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់សាលារៀនមួយកន្លែងនៅឥណ្ឌូណេស៊ី

BY
Pheakdey
September 30, 2025

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារសាលារៀនមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែកញ្ញា។ ទីតាំងដែលជាកន្លែងកើតហេតុខាងលើនេះគឺជាសាលាបង្រៀបសាសនាឥស្លាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត East Java ប៉ែកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី។

ប្រភពខាងលើបានបន្តថា នៅក្នុងពេលកើតហេតុនោះគឺមានមនុស្សសរុបជាង ២០០នាក់កំពុងមានវត្តមាននៅអគារសាលារៀន ហើយភ្លាមៗក្រោយអគារបានបាក់ អាជ្ញាធរឥណ្ឌូណេស៊ីបានជួយសង្គ្រោះមនុស្សបានចំនួន ១០២នាក់ មនុស្សចំនួន ៨០នាក់បានរងរបួសនិងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ខណៈគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៣៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា អគារបានបាត់ដោយតែនៅជាន់ទីបួន នៃអគារមានផ្ទុកមនុស្សនិងសម្ភារៈផ្សេងៗច្រើនលើសកំណត់ រហូតធ្វើឱ្យអគារទាំងមូលមិនអាចទប់នឹងទម្ងន់ដ៏ធ្ងន់នោះបាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: