ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៣១នាក់បានបាត់បង់ជីវិត និង ១៤០បានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រនៅហ្វីលីពីន

    BY Pheakdey October 1, 2025
    មនុស្ស ៣១នាក់បានបាត់បង់ជីវិត និង ១៤០បានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៩ រ៉ិចទ័រនៅហ្វីលីពីន

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែតុលា។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៩ រ៉ិចទ័រ និងបានវាយប្រហារទីក្រុង Cebu កាលយប់មិញនេះ។

    ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សជាង ១៤០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ចំពោះការខូចខាតព្រទ្យសម្បត្តិសារធារណៈក៏បានកើតឡើងមួយចំនួនដែរ ដូចជាមានអគារជាច្រើនកន្លែងត្រូវបានដួលរលំឬរងការខូចខាត ហើយចរន្តអគ្គិសនីនៅតំបន់មួយចំនួនត្រូវបានកាត់ផ្តាច់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: