សាកលវិទ្យាល័យ Harvard នឹងត្រូវបង់ប្រាក់ ៥០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ
- BY
- Pheakdey
- October 1, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឱ្យដឹងថា សាកលវិទ្យាល័យ Harvard នឹងត្រូវបង់ប្រាក់សំណងចំនួន ៥០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាជាមួយនឹងរដ្ឋាភិបាលអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែតុលា។ ទន្ទឹមគ្នានេះ សាកលវិទ្យាល័យក៏នឹងត្រូវដំណើរការជាប្រភេទសាលាពាណិជ្ជកម្មផងដែរ។

ប្រភពខាងលើបានបន្តថា នៅក្នុងនាមជាសាលាពាណិជ្ជកម្ម សាកលវិទ្យាល័យ Harvard អាចបង្រៀនមុខវិជ្ជាមួយចំនួនដូចជា មុខវិជ្ជាទាក់ទងនឹងបច្ចេកវិទ្យា AI គ្រឿងម៉ាស៊ីន និងមុខវិជ្ជាបែបពាណិជ្ជកម្មផ្សេងៗទៀត។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសរវាងសាកលវិទ្យាល័យ Harvard ជាមួយនឹងរដ្ឋាភិបាលអាមេរិកបានកើតឡើងជាច្រើនខែមកហើយ ដោយអាជ្ញាធរអាមេរិកបានរកឃើញថា សាកលវិទ្យាល័យ Harvard ជាប្រភពបង្កើតឱ្យមានចលនាគាំទ្រក្រុមប៉ាឡេស្ទីនក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល បង្កើតឱ្យមានការតវ៉ាលើបញ្ហាអាកាសធាតុ ឬការរើសអើងក្នុងទម្រង់ផ្សេងៗ ដែលជាសុទ្ធតែជាករណីធំៗប្រឆាំងទៅនឹងច្បាប់ឬបទបញ្ជារបស់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






