អន្តរជាតិ

សេតវិមានអាមេរិក គ្រោងបញ្ឈប់បុគ្គលិករដ្ឋទ្រង់ទ្រាយធំនៅចំពោះមុខវិបត្តិនៃបិទរដ្ឋាភិបាលជាបណ្តោះអាសន្ន

BY
Pheakdey
October 2, 2025

អាមេរិក៖ សេតវិមានអាមេរិកបានឱ្យដឹងថា ការបញ្ឈប់បុគ្គលិករបស់រដ្ឋាភិបាលសហព័ន្ធទ្រង់ទ្រាយធំនឹងត្រូវចាប់ធ្វើឡើងនៅក្នុងរយៈពេល ២ថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី ២ ខែតុលា។ គម្រោងបឈ្ឈប់បុគ្គលិករដ្ឋាភិបាលទ្រង់ទ្រាធំនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហានៅចំពោះមុខ ពោលគឺការបិទរដ្ឋាភិបាលជាបណ្តោះអាសន្ន។

គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី១ ខែតុលាម្សិលមិញនេះ ស្ថាប័នរដ្ឋសហព័ន្ធអាមេរិកបានប្រកាសបិទទ្វារលែងដំណើរ​ជាបណ្តោះអាសន្ន​ ដោយសារតែវិបត្តិ​គ្មានថវិកា​ចំណាយ ហើយវិបត្តិ​នៃការគ្មានថវិកា​ចំណាយនេះទៀតសោធ គឺបង្កឡើងដោយសារតែគណបក្សធំៗទាំង២ នៅ​សភាខុនហ្ក្រេស ខ្វែងគំនិតគ្នាក្នុងការអនុម័តច្បាប់ថវិកា​ជាតិ​។ សូមរម្លឹកជូនថា កាលពីអាណត្តិមុនរបស់លោកដូណាល់ ត្រាំ ពោលគឺនៅខែ​ធ្នូ ឆ្នាំ​២០១៨ សហរដ្ឋអាមេរិក​ក៏បានជួប​វិបត្តិបិទរដ្ឋាភិបាលជាបណ្តោះអាសន្នម្តងដែរ ដោយពេលនោះរយៈពេលនៃការបិទរដ្ឋាភិបាលអូសបន្លាយអស់ ៣៥ថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: