ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្រាបៀរ Asahi ដោយសារការវាយប្រហារពីក្រុម Hacker

    BY Pheakdey October 3, 2025
    ជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្រាបៀរ Asahi ដោយសារការវាយប្រហារពីក្រុម Hacker

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតផលិតផល Asahi ដោយសារតែក្រុម Hacker បានចូលទៅរំខានដល់ប្រតិបត្តិការសំខាន់ៗរបស់ក្រុមហ៊ុន Asahi Group នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី៣ ខែតុលា។ ផលិតផលរបស់ក្រុមហ៊ុន Asahi ដែលអាចនឹងមានចំនួនតិចតួចនៅលើទីផ្សារនោះ រួមមានទាំងស្រាបៀរ និងតែដប ម៉ាក Asahi ជាដើម។

    បើតាមតំណាងរបស់ក្រុមហ៊ុន Asahi Group បានឱ្យដឹងថា ក្រុមហ៊ុន Hacker បានចាប់ផ្តើមវាយប្រហារប្រព័ន្ធប្រតិបត្តការណ៍របស់ក្រុមហ៊ុនចាប់តាំងថ្ងៃចន្ទ ដើមសប្តាហ៍នេះម្លេះ ហើយប្រព័ន្ធប្រតិបត្តិការណ៍ដែលបានរងនូវរំខាននោះមានដូចជា ប្រព័ន្ធបញ្ជាទិញ និងប្រព័ន្ធដឹកជញ្ជូននៅតាមរោងចក្រជាច្រើននៅទូទាំងប្រទេស។ យ៉ាងណាក្តី គិតត្រឹមពេលនេះខាងក្រុមហ៊ុន Asahi កំពុងតែព្យាយាមដោយស្រាយបញ្ហាខាងលើនេះហើយ ខណៈភាពប្រក្រតីអាចនឹងវិលត្រលប់មកវិញឆាប់ៗនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: