ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៥០០ កន្លែង ក្នុងឆ្នាំសិក្សា ២០២៥-២០២៦

    BY soknita October 3, 2025
    ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ ផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៥០០ កន្លែង ក្នុងឆ្នាំសិក្សា ២០២៥-២០២៦

    (រាជថានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានជូនដំណឹងពិសេសសម្រាប់សិស្សានុសិស្សពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន ៥០០ កន្លែង ចំពោះឆ្នាំសិក្សា ២០២៥-២០២៦ នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

    ដោយក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថលរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្មវិធី អាហារូបករណ៍ ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើង ក្នុងគោលដៅរួមចំណែកបង្កើនធនធានមនុស្សជំនាញឌីជីថល ដែលនឹងក្លាយទៅជាមូលធនមនុស្សឌីជីថល ក្នុងការជំរុញការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាសេដ្ឋកិច្ចឌីជីថល។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ៦ ជាដៃគូរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូចខាងក្រោម៖

    ១. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

    * បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង

    – វិស្វកម្មសុសវែរ (Software Engineering)

    – វិទ្យាសាស្ត្រទិន្នន័យ (Data Science)

    – ពាណិជ្ជកម្មអេឡិចត្រូនិក (e-Commerce)

    – វិស្វកម្មទូរគមនាគមន៍និងបណ្តាញ (Telecommunications and Networking Engineering)

    – សន្តិសុខសាយប័រ (Cybersecurity)

    * វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង

    – វិស្វកម្មសុសវែរ (Software Engineering)

    – វិស្វកម្មបញ្ញាសប្បនិម្មិត និងសន្តិសុខសាយបរ (AI Engineering and Cybersecurity)

    * សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង

    – វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunications and Electronic Engineering)

    – វិស្វកម្ម និងវិទ្យាសាស្ត្រទិន្នន័យ (Data Science and Engineering)

    – ព័ត៌មានវិទ្យា (Information Technology)

    – វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន (Information Technology Engineering)

    * សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង

    – សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល (Digital Economy)

    – បច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology)

    – សហគ្រិនភាពសកលនិងនវានុវត្តន៍ (Global Entrepreneurship and Innovationម
    * សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង

    – វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)

    – គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)

    – រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ (Digital Arts and Design)

    * សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh – AUPP) ចំនួន ២០០ កន្លែង

    ការគ្រប់គ្រងព័ត៌មានវិទ្យា/វិទ្យាសាស្ត្រកុំព្យូទ័រ (Information Technology Management/Computer Science)

    – បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communication Technology)

    សន្តិសុខសាយប័រ (Cybersecurity)

    – បញ្ញាសិប្បនិម្មិត (Artificial Intelligence)

    – ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

    ការអភិវឌ្ឍសុសវែរ (Software Development)

    ការវិភាគទិន្នន័យ/ប្រព័ន្ធព័ត៌មាន (Data Analytics/Information Systems)

    – ការអភិវឌ្ឍនិងការរចនាកម្មវិធីអន្តរកម្ម (Interactive App Design and Development)

    ២. អត្ថប្រយោជន៍នៃអាហារូបករណ៍

    និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

    – កុំព្យូទ័រយួរដៃ ១គ្រឿង

    ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣,១០០ – ២៤,៧០០ ដុល្លារអាម៉េរិក

    – ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិង ក្រៅប្រទេស

    – ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។

    ៣. លក្ខខណ្ឌនៃការជ្រើសរើស

    បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

    ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥ មាននិទ្ទេសរួម A B ឬ C

    – ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងការសម្ភាសន៍ ផ្ទាល់មាត់

    – សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារី ត្រូវបានលើក ទឹកចិត្ត។

    ៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

    ចំពោះការចុះឈ្មោះប្រឡងត្រូវធ្វើដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖

    ក. ចំពោះបេក្ខជន បេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអន្តរជាតិជារ៉ាហ្គន និង សាកលវិទ្យាល័យជាតិគ្រប់គ្រង សូមចុះឈ្មោះប្រឡងតាមតំណភ្ជាប់ www.cadt.edu.kh/scholarship ឬស្កេន QR Code ដែលមានភ្ជាប់ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ / ០៧៧ ៣៣៥ ៨៧៧។

    ខ. ចំពោះបេក្ខជន និងបេក្ខនារីដែលដាក់ពាក្យប្រឡងជ្រើសរើសការសិក្សានៅ សាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) សូមអញ្ជើញមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣/០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh

    ព្រភព៖ MoEYS Cambodia

    Share This Post: