តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះទីហ្វុង Bualoi នៅវៀតណាមបានកើនដល់ ៥១នាក់ និង ១៤នាក់កំពុងបាត់ខ្លួន
- BY
- Pheakdey
- October 3, 2025
វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Bualoi បានកើនឡើងដល់ចំនួន ៥១នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែតុលា។ ទន្ទឹមគ្នានេះក៏នៅមានពលរដ្ឋវៀតណាមចំនួន ១៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានគំរាមគំហែងដល់អាយុជីវិតមនុស្សហើយ ព្យុះទីហ្វុង Bualoi ក៏បានបណ្តាលឱ្យពលរដ្ឋវៀតណាមចំនួន ១៦៤នាក់រងរបួសធ្ងន់និងស្រាល ផ្ទះរបស់ប្រជាពលរដ្ឋជាង ១០០,០០០ខ្នងបានរងនូវការខូតខាត ដីកសិកម្មជាង ១០,០០០ហិកតាបានរងនូវការបំផ្លាញ ហើយដីនៅតំបន់មួយចំនួនត្រូវបានបាក់ស្រុតយ៉ាងឆាប់រហ័ស ខណៈការខាតបង់សេដ្ឋកិច្ចជារួមអាចមានតម្លៃជាច្រើនលានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






