អន្តរជាតិ

តុលាការកំពូលអាមេរិកបើកផ្លូវឱ្យរដ្ឋបាលលោក ដូណាល់​ ត្រាំ និរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាង ៣៥ម៉ឺននាក់ចេញពីទឹកដីអាមេរិក

BY
Pheakdey
October 4, 2025

អាមេរិក៖ តុលាការកំពូលអាមេរិកបានចេញសេចក្តីសម្រេចអនុញ្ញឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាចដកហូតសិទ្ធពិសេសសម្រាប់ជួយការពារជនអន្តោប្រវេសន៍វេណេស៊ុយអេឡាពីការនិរទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៤ ខែតុលា។ សេចក្តីសម្រេចនេះគឺជាការបើកផ្លូវឱ្យរដ្ឋបាលរបស់លោក ដូណាល់​ ត្រាំ អាចធ្វើការនិរទេសជនអន្តោប្រវេសន៍វេណេស៊ុយអេឡាជាង ៣៥០,០០០នាក់ចេញពីទឹកដីអាមេរិក។

សូមបញ្ជាក់ជូនថា សិទ្ធពិសេសសម្រាប់ការពារជនអន្តោប្រវេសន៍វេណេស៊ុយអេឡានោះមានឈ្មោះថា Temporary Protected Status (TPS) ដែលរដ្ឋាភិបាលអាមេរិកបានផ្តល់ជូនពលរដ្ឋវេណេស៊ុយអេឡាជាច្រើនឆ្នាំមកហើយ ពោលគឺតាំងតែពីមុនពេលដែលលោក ដូណាល់​ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកម្លេះ។​ យ៉ាងណាក្តី កាលពីអំឡុងខែឧសភាកន្លងទៅ រដ្ឋបាលរបស់លោក ដូណាល់​ ត្រាំ បានស្នើឱ្យអាជ្ញាធរអាមេរិកដកសិទ្ធនេះមកវិញ ដើម្បីបើកផ្លូវប៉ូលិសអាមេរិកអាចអនុវត្តវិធានការបណ្តេញជនអន្តោប្រវេសន៍វេណេស៊ុយអេឡាចេញពីទឹកដីអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: