អន្តរជាតិ

មនុស្ស​ជាង ៦០នាក់បានបាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀងនៅតំបន់ព្រំដែននេប៉ាល់-ឥណ្ឌា

BY
Pheakdey
October 6, 2025

នេប៉ាល់៖ ​យ៉ាងហោចណាស់មានមនុស្សចំនួន​ ៦៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀងនៅតំបន់ព្រំដែននៃប្រទេសនេប៉ាល់ និងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែតុលា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

គិតត្រឹមពេលនេះព្យុះភ្លៀងនៅតែបន្តធ្លាក់ខ្លាំង ដែលបានបណ្តាលឱ្យតំបន់មួយចំនួនត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ខណៈតំបន់មួយចំនួនក៏ត្រូវប្រឈមនឹងបញ្ហាបាក់ដីយ៉ាងឆាប់ផងដែរ។ សូមបញ្ជាក់ជូនថា ប្រទេសនេប៉ាល់កំពុងរងនូវការគំរាមគំហែងដោយសារគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែងនៅលើភ្នំអេវឺរេសឯនោះវិញក៏កំពុងមានមនុស្សជិត ១,០០០នាក់ត្រូវជាន់នៅលើទោះផងដែរ ដោយសារតែមានព្យុះព្រិលទឹកកកខ្លាំងពេក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: