អន្តរជាតិ
មនុស្សជិត ១,០០០នាក់កំពុងជាប់នៅលើភ្នំអេវឺរេស ដោយសារឥទ្ធិពលព្យុះព្រិលទឹកកក
BY Naren
October 6, 2025
ចិន៖ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមរកផ្លូវឡើងទៅកាន់ភ្នំអេវឺរេស ដើម្បីជួយសង្រោះមនុស្សកំពុងជាប់នៅលើនោះប្រមាណជា ១,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៥ ខែតុលា។ អមដំណើរជាមួយក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ ក៏មានវត្តមានរបស់ក្រុមប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលស្គាល់ពីទីតាំងភូមិសាស្រ្តជាច្រើននាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ក្រុមមនុស្សដែលកំពុងជាប់នៅលើភ្នំទាំងអស់នោះគឺសុទ្ធតែជាក្រុមអ្នកទេសចរ ហើយទីតាំងដែលពួកគេកំពុងជាប់នោះគឺស្ថិតនៅរយៈកម្ពស់ប្រមាណជា ៤,៩០០ម៉ែត្រ។ ចំពោះហេតុផលដែលធ្វើឱ្យពួកគេត្រូវជាប់គាំងមិនអាចធ្វើដំណើរទៅណារួចវិញ គឺដោយសារតែការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានព្យុះព្រិលទឹកកកធ្លាក់យ៉ាងខ្លាំង និងបានបិទផ្លូវសំខាន់ៗដែលពួកគេអាចធ្វើដំណើរជាធម្មតាបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia