អន្តរជាតិ

ដំណឹងដែលលោកស្រី Sanae Takaichi អាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ជប៉ុន បានធ្វើឱ្យតម្លៃភាគហ៊ុននៅក្រុងតូក្យូកើនឡើង ៥%

BY
Pheakdey
October 6, 2025

ជប៉ុន៖ តម្លៃភាគហ៊ុននៅក្នុងទីក្រុងតូក្យូបានកើនឡើងចំនួន ៥% ក្រោយលោកស្រី Sanae Takaichi ត្រូវបានបោះឆ្នោតឱ្យក្លាយជាមេដឹកនាំគណបក្សកាន់អំណាចគឺ គណបក្សប្រជាធិបតេយ្យសេរី (LDP) នេះបើយោងតាម​ការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែតុលា។ សូមបញ្ជាក់ថា ការជាប់ឆ្នោតក្លាយជាមេដឹកនាំគណបក្ស LDP នៅពេលនេះ គឺមានន័យថា លោកស្រី Sanae Takaichi អាចនឹងក្លាយជានាយករដ្ឋមន្ត្រីស្រីរបស់ប្រទេសជប៉ុនដំបូងគេផងដែរ។

FILE PHOTO: Japan’s Internal Affairs Minister Sanae Takaichi attends a news conference at Prime Minister Shinzo Abe’s official residence in Tokyo, Japan September 11, 2019. REUTERS/Issei Kato/File Photo

គួរបញ្ជាក់ជូនថា លោកស្រី Sanae Takaichi អាយុ ៦៤ឆ្នាំ ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន ហើយលោកស្រីគឺជាមនុស្សដែលមានសក្តានុពលម្នាក់ក្នុងការជួយជំរុញឱ្យមានសន្ទុះក្នុងវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាតិជប៉ុននាពេលកន្លងមក។ ព្រោះហេតុផលនេះហើយ ទើបដំណឹងជ័យជំនះរបស់លោកស្រី Sanae Takaichi ក្នុងការក្លាយជាមេដឹកនាំគណបក្ស LDP ក៏ដូចជាត្រៀមធ្វើជានាយករដ្ឋមន្ត្រី​ជប៉ុនក្នុងពេលដ៏ខ្លីខាងមុខនេះ អាចធ្វើឱ្យតម្លៃភាគហ៊ុនកើនឡើងយ៉ាងឆាប់រហ័ស ដ្បិតគេមានជំនឿថា ប្រទេសជប៉ុននឹងចាប់ផ្តើមយុគថ្មីនៃគោលនយោបាយរូបិយវត្ថុ ដែលអាចជួយជំរុញវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពល្អប្រសើរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: