អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារសាលារៀននៅឥណ្ឌូណេស៊ី កើនឡើងដល់ ៦៥នាក់

BY
Pheakdey
October 7, 2025

ឥណ្ឌូណេស៊ី៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុបាក់សាលារៀននៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំនួន ៦៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៦ ខែតុលា។ គួររម្លឹកជូនថា ហេតុការណ៍អកុសលខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃទី៣០ ​ខែតុលា ម្លេះ តែភ្លាមៗក្រោយពេលកើតហេតុតួលេខអ្នកស្លាប់ជាក់ស្តែងមានត្រឹមតែម្នាក់ប៉ុណ្ណោះ និងមានមនុស្សជាច្រើនត្រូវកប់ជាប់ក្រោមគំនរបាក់បែក។

យ៉ាងណាក្តី ក្នុងរយៈមួយសប្តាហ៍កន្លងមកនេះ អ្នកដែលបានរងរបួសធ្ងន់ធ្ងរមួយចំនួនក្នុងពេលកើតហេតុក៏បានស្លាប់ជាបន្តបន្ទាន់​ ហើយអ្នកដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក៏ត្រូវបានគេបញ្ជាក់ថា បានស្លាប់ជាបន្តបន្ទាប់ទៀត​ ទើបធ្វើឱ្យតួលេខអ្នកស្លាប់ត្រូវកើនឡើងយ៉ាងច្រើនដូចនេះ។ សូមបញ្ជាក់ជូនផងដែរថា សាលារៀនដែលជាកន្លែងកើតហេតុខាងលើគឺជា គឺជាសាលាបង្រៀបសាសនាឥស្លាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត East Java ប៉ែកខាងកើតនៃប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: