អ្នកដំណើរក្នុងរថយន្តក្រុងចំនួន ១៥នាក់បានបាត់បង់ជីវិត ក្រោយផ្លូវមួយកន្លែងនៅឥណ្ឌាបានបាក់ស្រុតយ៉ាងឆាប់រហ័ស
- BY
- Pheakdey
- October 8, 2025
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែតុលា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅរដ្ឋ Himachal Pradesh ប៉ែកខាងត្បូងនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាអ្នកដំណើរ ដែលកំពុងធ្វើដំណើរនៅក្នុងរថយន្តក្រុងមួយគ្រឿង ដោយនៅក្នុងនោះក៏មានកូនក្មេងចំនួន ៣នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅពេលដែលរថយន្តក្រុងមួយគ្រឿងនេះបើកទៅដល់កន្លែងកើតហេតុស្រាប់តែដីបានបាក់ស្រុតយ៉ាងឆាប់រហ័ស និងបានធ្វើឱ្យរថយន្តត្រូវធ្លាក់ពីផ្លូវនិងក្រឡាប់តែម្តង។ សូមបញ្ជាក់ជូនថា ហេតុការណ៍បាក់ដីបានកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌា ដោយហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






