អាជ្ញាធរជប៉ុនចាប់ខ្លួនប្តីប្រពន្ធ ២នាក់ ក្នុងករណីរត់ពន្ធអង្ករខុសច្បាប់ ៤៥តោនពីវៀតណាមទៅជប៉ុន
ជប៉ុន៖ អាជ្ញាធរក្រុងអូសាកាបានឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ពីបទរត់ពន្ធអង្ករខុសច្បាប់ចំនួន ៤៥តោនពីប្រទេសវៀតណាមទៅកាន់ប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៨ ខែតុលា។ ជនសង្ស័យទាំង ២រូបនោះមានរួមមាន បុរសជាប្តីឈ្មោះ Tomoyuki Takeshige អាយុ ៤៧ឆ្នាំ ជាជនជាតិជប៉ុន ខណៈស្រ្តីជាប្រពន្ធមានឈ្មោះថា Tran Thi Thu Huyen ៣៦ឆ្នាំ ជាជនជាតិវៀតណាម។

បើតាមអាជ្ញាធរក្រុងអូសាកាបានបញ្ជាក់ថា អង្ករទាំង ៤៥តោននោះត្រូវបានវេចខ្ចប់ដាក់នៅក្នុងថង់តូចៗ ហើយបានដាក់នៅក្នុងកេះចំនួន ២,២៧២ផ្សេងៗ និងបានបិទស្លាកថា “សណ្កែកខៀវ” ដើម្បីរួចផុតពីការបង់ពន្ធ។ សូមបញ្ជាក់ជូនថា យោងទៅតាមច្បាប់គយ និងច្បាប់ការពារផលិតផលកសិកម្មរបស់ប្រទេសជប៉ុនបានកំណត់ថា ការនាំអង្ករចូលទៅក្នុងប្រទេសជប៉ុននឹងត្រូវបង់ពន្ធជាប្រាក់ចំនួន ៣៤១ យេន (២,២៣ដុល្លារ) ក្នុងមួយគីឡូក្រាម ខណៈសណ្កែកខៀវត្រូវបានលើកលែងពន្ធ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express