ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ អំពាវនាវឱ្យចាប់អភិបាលក្រុង និងអភិបាលរដ្ឋ ២រូប ដាក់ពន្ធនាគារ ព្រោះពួកគេមិនបានជួយការពារភ្នាក់ងារចុះបង្រ្កាបជនអន្តោប្រវេសន៍

    BY Pheakdey October 9, 2025
    លោក ដូណាល់ ត្រាំ អំពាវនាវឱ្យចាប់អភិបាលក្រុង និងអភិបាលរដ្ឋ ២រូប ដាក់ពន្ធនាគារ ព្រោះពួកគេមិនបានជួយការពារភ្នាក់ងារចុះបង្រ្កាបជនអន្តោប្រវេសន៍

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចាប់ខ្លួនអភិបាលក្រុង Chicago និងអភិបាលរដ្ឋ Illinois ដាក់ពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៨​ ខែតុលា។ ការអំពាវនាវនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា អភិបាលក្រុង និងអភិបាលរដ្ឋទាំង ២រូបនេះ មិនបានការពារភ្នាក់ងារ ICE (ភ្នាក់ងារបង្រ្កាបជនអន្តោប្រវេសន៍) ក្នុងពេលចុះអនុវត្តច្បាប់នោះទេ។

    គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយពេលលោក Brandon Johnson អភិបាលក្រុង Chicago និងលោក JB Pritzker អភិបាលរដ្ឋ Illinois បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ដើម្បីរារាំងអាជ្ញាធរអាមេរិកមិនឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងក្រុងនិងរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។ បើតាមលោក ដូណាល់ ត្រាំ បានអះអាងថា វត្តមានរបស់កងទ័ពឆ្មាំជាតិគឺជាការគាំទ្រយ៉ាងពេញទំហឹងទៅកាន់ភ្នាក់ងារ ICE ក្នុងការចុះអនុវត្តច្បាប់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់នៅទូទាំងសហរដ្ឋអាមេរិក ហើយសកម្មភាពដែលមាននិន្នាការប្រឆាំងនឹងការអនុវត្តច្បាប់នេះត្រូវបានចាត់ទុកគឺជាការប្រឆាំងទាំងស្រុងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ VN Express

     

    Share This Post: