ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃដោយបញ្ជាក់ថា លោកចង់ឃើញថៃនិងកម្ពុជាដោះស្រាយភាពតានតឹងនៅតាមតំបន់ព្រំដែន
- BY
- Pheakdey
- October 9, 2025
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីថៃជុំវិញករណីជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី៩ ខែតុលា។ ខ្លឹមសារនៅក្នុងលិខិតនោះបានបញ្ជាក់ថា លោកចង់ឃើញប្រទេសថៃ និងប្រទេសកម្ពុជាអាចដោះស្រាយភាពតានតឹងតាមតំបន់ព្រំដែន។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយទទួលបានលិខិតខាងលើនេះ លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាងកកថា លោកនឹងឆ្លើយតបទៅកាន់លោក ដូណាល់ ត្រាំ ដោយបង្ហាញនូវគោលជំហររបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហា។ លោកនាយករដ្ឋមន្ត្រីថៃរូបនេះបានបន្តថា ប្រសិនបើភាគីកម្ពុជាធ្វើតាមគោលជំហរទាំងនោះ គឺភាគីថៃបានត្រៀមខ្លួនរួចហើយក្នុងការដោះស្រាយបញ្ហាគ្រប់បែបយ៉ាងនៅតាមតំបន់ព្រំដែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






