គ្រោះរញ្ជួយដីនៅហ្វីលីពីន បានបណ្តាលឱ្យមនុស្សចំនួន ៨នាក់បាត់បង់ជីវិត
- BY
- Pheakdey
- October 11, 2025
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១១ ខែតុលា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលមានអ្នករងរបួស និងអគារមួយចំនួនត្រូវដួលរលំផងដែរ។

គួរបញ្ជាក់ជូនថា កាលពីម្សិលមិញនេះប្រទេសហ្វីពីនបានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដង ដោយគ្រោះរញ្ជួយដីទី១ បានកើតឡើងនៅក្នុងកម្រិត ៦,៩រ៉ិចទ័រ តែការរញ្ជួយដីលើកទីមួយនេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់ងបង់នោះទេ។ យ៉ាងណាក្តី នៅក្នុងរយៈពេល ១០ម៉ោងក្រោយមកទៀត គ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រក៏បានកើតឡើងម្តងទៀត និងបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរតែម្តង។ សូមបញ្ជាក់ជូនថា ទីតាំងដែលបានរងនូវគ្រោះធម្មជាតិខាងលើនេះគឺតំបន់កោះ Mindanao ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






