ព្យុះភ្លៀងនៅម៉ិចស៊ីកូបានបណ្តាលឱ្យមនុស្ស ៤៤នាក់បាត់បង់ជីវិត
- BY
- Pheakdey
- October 13, 2025
ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅក្នុងប្រទេសម៉ិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែតុលា។ ព្យុះភ្លៀងដែលកំពុងបង្កការគំរាមកំហែងនៅក្នុងប្រទេសម៉ិចស៊ីកូនៅពេលនេះបានកើតឡើងដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Priscilla និង Raymond។

បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា គិតត្រឹមពេលនេះព្យុះភ្លៀងបានកំពុងបង្កការគំរាមកំហែងនៅក្នុងរដ្ឋចំនួន ៥ និងក្រុង ១៣៩ផ្សេងគ្នា ខណៈតំបន់ខ្លះក៏ត្រូវប្រឈមនឹងបញ្ហាជំនន់ទឹកភ្លៀង និងការបាក់ដីបន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតខាងលើនេះ គឺមានជនរងគ្រោះចំនួន ១៨នាក់នៅក្នុងរដ្ឋ Veracruz ១៦នាក់នៅក្នុងរដ្ឋ Hidalgo ៩នាក់នៅក្នុងរដ្ឋ Puebla និងម្នាក់នៅក្នុងរដ្ឋ Queretaro៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






