អន្តរជាតិ

លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ នឹងចូលរួមធ្វើជាម្ចាស់ហត្ថលេខីក្នុងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅចុងខែនេះ

BY
Pheakdey
October 14, 2025

អាមេរិក៖​ លោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា​ លោកនឹងចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ​នៅក្នុងថ្ងៃទី១៤ ខែតុលា។ តាមរយៈវត្តមានដ៏ខ្ពស់ខ្ពស់នេះ លោក ដូណាល់​​ ត្រាំ ក៏ត្រូវជាម្ចាស់ហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដ៏មានសារៈសំខាន់នេះផងដែរ។

សូមបញ្ជាក់ជូនថា តាមគម្រោងគឺកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (កិច្ចប្រជុំអាស៊ាន) ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ នៅក្នុងទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ គួរកត់សម្គាល់ថា​ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានព្យាយាមជួយសម្របសម្រួលដើម្បីបញ្ចប់ភាពតានតឹងនៅតាមតំបន់ព្រំដែនថៃ-កម្ពុជាជាច្រើនដងហើយនាពេលកន្លងមក ដោយមានទាំងការហៅទូរស័ព្ទផ្ទាល់ ឬផ្ញើលិខិតផ្ទាល់មកកាន់នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងប្រទេសថៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: