ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងប្រារព្ធព្រឹត្តិការណ៍ Hanuman Oktoberfest ដោយមោទនភាព ជាមួយចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆតាសកល

    BY Liny01 October 14, 2025
    ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នឹងប្រារព្ធព្រឹត្តិការណ៍ Hanuman Oktoberfest  ដោយមោទនភាព ជាមួយចក្ខុវិស័យវែងឆ្ងាយ និងមហិច្ឆតាសកល

    ភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានរៀបចំសន្និសីទកាសែតនៅ Chew & Bash កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីប្រកាសអំពីព្រឹត្តិការណ៍ Hanuman Oktoberfest 2025 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ Hanuman Oktoberfest 2025 ខាងមុខនេះគឺជាការរួមបញ្ចូលគ្នាយ៉ាងរស់រវើកនៃវប្បធម៌ ជំនាញផលិតភេសជ្ជៈ និងការរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធរវាងប្រទេសអាល្លឺម៉ង់ដែលមានប្រពៃណីដ៏សម្បូរណ៍បែប និងព្រះរាជាណាចក្រកម្ពុជាដែលមានភាពកក់ក្តៅ និងរួសរាយរាក់ទាក់។

    តំណាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានចែករំលែកក្នុងអំឡុងពេលសន្និសីទកាសែតនេះផងដែរថា “ស្រាបៀរ ហនុមាន មានមោទនភាពដោយជាម៉ាកសញ្ញាដែលបង្កើតឡើងដោយកូនខ្មែរជាម្ចាស់កម្មសិទ្ធិយ៉ាងពិតប្រាកដជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក រសជាតិឆ្ងាញ់ពិសេសដោយប្រើវត្ថុធាតុដើម និងបច្ចេកទេសផលិតមកពីអាល្លឺម៉ង់ “។

    ដោយមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់សម្រាប់ការឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិ ក៏ដូចជាវិសាលភាពសកល ស្រាបៀរ ហនុមាន នឹងបន្តឆ្ពោះទៅកាន់ទីផ្សារដ៏តឹងរឹងបំផុតមួយលើពិភពលោក គឺសហរដ្ឋអាមេរិក ព្រោះក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នាពេលថ្មីៗនេះទើបតែទទួលបានវិញ្ញាបនបត្រ ពីស្ថាប័ន FDA (រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក) ដែលបានទទួលស្គាល់ស្តង់ដារគុណភាព និងសុវត្ថិភាពកម្រិតអន្តរជាតិរបស់ស្រាបៀរហនុមានដែលនឹងជួយជំរុញកេរ្តិ៍ឈ្មោះរបស់ស្រាបៀរហនុមានឲ្យអាចប្រកួតប្រជែងលើទីផ្សារទូទាំងសកលលោកថែមទៀត។

    ជាមួយគ្នានេះដែរ ស្រាបៀរ ហនុមាន ក៏បាននឹងកំពុងមានវត្តមាននៅក្នុងទីផ្សារ ប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្រ្តាលី រួចមកហើយផងដែរ។ នេះជាសក្ខីភាពបញ្ជាក់ថា ហនុមាន បន្តបង្ហាញស្នាដៃ និងឧត្តមភាពរបស់ផលិតផលខ្មែរជុំវិញពិភពលោក។

    ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ផងដែរថា វិសាលភាពនៃការបោះជំហាននេះមានអត្ថន័យលើសពីជោគជ័យមួយនៃការធ្វើពាណិជ្ជកម្មទៅទៀត ពីព្រោះនេះគឺជាសមិទ្ធផលមួយនៃមោទនភាពជាតិ ដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃស្មារតីច្នៃប្រឌិតខ្ពស់ និងភាពជឿជាក់លើខ្លួនឯងរបស់កម្ពុជាក្នុងការផលិតភេសជ្ជៈគុណភាពកម្រិតពិភពលោក។

    លោកស្រី ឡុង វិសាល នាយិកាផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានមានប្រសាសន៍បន្ថែមថា “ការឧបត្ថម្ភរបស់យើងចំពោះព្រឹត្តិការណ៍ ហនុមាន អក់ថូប៊ឺរហ្វេស Hanuman Oktoberfest ខាងមុខនេះ មិនគ្រាន់តែជាពិធីអបអររីករាយជាមួយនឹងស្រាបៀរប៉ុណ្ណោះទេ លើសពីនេះវាជាការនាំយកវប្បធម៌ប្រទេសទាំងពីរមកបង្ហាញរួមគ្នា”។ “សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងព្រះរាជាណាចក្រកម្ពុជាចែករំលែកនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងពិសេសមួយគឺ ជំនាញផលិតភេសជ្ជៈ ការប្រារព្ធពិធីអបអរ និងសហគមន៍សុខដុមសន្តិភាព។ តាមរយៈការរួមបញ្ចូលគ្នានៃកេរ្តិ៍ដំណែលរូបមន្តផលិតស្រាបៀររបស់អាល្លឺម៉ង់ជាមួយនឹងភាពរួសរាយរាក់ទាក់ ការស្វាគមន៍ដោយកក់ក្តៅរបស់កម្ពុជា យើងបានបង្កើតនូវអ្វីមួយដែលពិតជាពិសេសតាមរយៈព្រឹតិ្តការណ៍ ការគោះកែវដើម្បីមិត្តភាព ការឯកភាពគ្នា និងភាពសប្បាយរីករាយរួមគ្នា។”

    ការប្រារព្ធពិធី Hanuman Oktoberfest 2025 នឹងមានតន្ត្រីផ្សាយបន្តផ្ទាល់ បទពិសោធធ្វើម្ហូបពិតប្រាកដ ហើយជាការពិតណាស់ ក្រុមហ៊ុនផលិតស្រាបៀរហនុមាន ដែលមករួមគ្នាដើម្បីអបអរនូវស្មារតីមោទនភាពនៃស្រាបៀរហនុមានកម្ពុជា និងសេចក្តីរីករាយជាសកលនៃស្រាបៀរ។ ការប្រារព្ធព្រឹត្តិការណ៍ ហនុមាន អក់ថូប៊ឺរហ្វេស ឆ្នាំ២០២៥ នឹងមានការប្រគំតន្ត្រី ផ្ទាល់ (Live Band) ការផ្តល់បទពិសោធជាមួយម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និង ស្រាបៀរហនុមាន គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដោយសេរីឥតកំណត់ផងដែរ។ ទាំងអស់នេះនឹងធ្វើការផ្តល់ជូនជាពិសេសដើម្បីអបអរស្មារតីដ៏មានមោទនភាព ពោរពេញដោយវិសាលភាព និងឧត្តមភាព របស់ស្រាបៀរ ហនុមាន៕

    Share This Post: